ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យជូន ដំណឹងស្វែងរកម្ចាស់ប្រាក់ដែលជ្រុះបាត់ កាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញាម្សិលមិញនេះ ត្រូវបានប្រគល់ជូនម្ចាស់វិញហេីយ នៅចំនួន១,០២០ដុល្លារ។
ប្រភពដដែលបន្តថា ម្ចាស់ប្រាក់ដែលជ្រុះបាត់នេះមានឈ្មោះ មេត សុភ័ក្រ ភេទប្រុសរស់នៅភូមិរំចេក២សង្កាត់រតនៈ ក្រុងបាត់ដំបង និងក្រុមគ្រួសារបានអញ្ជេីញមកទទួលយកប្រាក់នោះវិញហេីយ សរុប ចំនួន ១,០២០ដុល្លារសហរដ្ឋអាមេរិក(មួយពាន់និងម្ភៃដុល្លារ)។
ជាមួយគ្នានេះ លោក មេត សុភ័ក្រ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ លោក លោកស្រីស្នងការរងនិងមន្រ្តីនគរបាលទាំងអស់ សូមបានប្រកបដោយសុខភាពល្អ បរិបូរណ៌ ជោគជ័យគ្រប់ភារកិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋបន្តទៀត៕
ដោយ៖ តារា