ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហៅលោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ អាចជាការផ្សព្វផ្សាយព័ត៌មានពិត គ្មានប្រភពច្បាស់លាស់ របស់លោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ ជុំវិញថាមានល្បែងសុីសង ទីបំផុត សមត្ថកិច្ចសូមអញ្ជើញមកសហការតើពិតដូចការផ្សាយទេ ។ 

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចចេញ សេចក្តីប្រកាសព័ត៌មាន! ដោយបញ្ជាក់ថា ៖ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

សូមជម្រាបជូនលោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ ដែលបានធ្វើការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល។

អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ជម្រាបជូនលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពខាងលើបានផ្សព្វផ្សាយនោះមានលេងល្បែងស៊ីសងដែរឬអត់? 

អាស្រ័យហេតុនេះ សូមលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឈន៍ ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ហើយប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេសមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖