ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជាដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១-  ទោះបីសហរដ្ឋអាមេរិកមាននរណាជាប្រធានាធិបតីក៏នៅតែអនុវត្តនយោបាយសហរដ្ឋអាមេរិកដដែល = កុំសង្ឃឹមថាសហរដ្ឋអាមេរិកប្តូរនយោបាយរបស់ខ្លួន ។

២- ការលើកទឹកចិត្តឲ្យឯកជនចិនមកវិនិយោគនៅតំបន់ឦសានកម្ពុជា = ក៏ជានយោបាយបិទបញ្ចប់ការវាយប្រហារពីក្រុមប្រឆាំងមកលើរាជរដ្ឋាភិបាលកម្ពុជានិងលុបបំបាត់សតិអារម្មណ៍ខ្លាចបាត់បង់ទឹកដីកម្ពុជាទៅវៀតណាម?

២- តាមសំដី អុំ សំអាន ថាទឹកដីឦសានប្រទេសកម្ពុជាមិនបានបាត់បង់ទេ = ការថាបាត់បង់ទឹកដីឦសានប្រទេសគ្រាន់តែជាការព្រួយបារម្មណ៍ប៉ុណ្ណោះ?

៣- បើនិយាយថាមានការបំផ្លិចបំផ្លាញពីរឿងវិនិយោគ

= ជាធម្មតាកាលណាមានការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចវាតែងតែមានការប៉ះពាល់ខ្លះៗជាមិនខាន?

៤- ការអនុញ្ញាតឲ្យមានវិនិយោគបរទេសនៅកម្ពុជា =

មិនមែនមានន័យអនុញ្ញាតឲ្យយោធាបរទេសចូលមកបោះទីតាំងនៅកម្ពុជាទេ ?

៥- ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសគ្មានសិទ្ធិអីដាក់លក្ខ័ណ្ឌឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើតាមខ្លួនទេ = រត់ចោលស្រុកសោះនៅចង់បង្គាប់បញ្ជាអ្នកកំពុងកាន់អំណាចទៀត?

៦- ការធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា = គឺជាសិទ្ធិសេរីភាពធ្វើរបស់ក្រុមឧទ្ទាមក្រៅច្បាប់ តែគ្មានបានការអីទេ។

៧- វីរភាពសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រជាជនកម្ពុជាទទួលស្គាល់និងគោរព = មិនមែនក្រុមឧទ្ទាមក្រៅច្បាប់លើកតម្កើងទេ។

៨- ការលាបព័ណ៌មកលើប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា = ជាឧបាយកលតែមួយគត់ដែលក្រុមឧទ្ទាមក្រៅច្បាប់យកមកធ្វើជាភាពខ្លាំងរបស់ខ្លួន?

៩- ប្រទេសអាស៊ានចាស់រីកចម្រើនមុនប្រទេសទាំង៤នៃអាស៊ានថ្មី = អញ្ចឹងហើយ CLMV ជាយន្តការរបស់អាស៊ានដើម្បីឲ្យបណ្តាប្រទេសអាស៊ានថ្មីរត់តាមទាន់ប្រទេសអាស៊ានចាស់។

១០- មួង ណារ៉េត ជាសមាជិកនៃក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្សុី = ការនិយាយរបស់ មួង ណារ៉េត ពោរពេញដោយខ្លឹមសារប្រឆាំង ៕

ដោយ ៖ សិលា


ចែករំលែក៖