ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពចរាចរណ៍ នៅចំណុចស្ពានអ្នកលឿង នៅល្ងាចថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២៤ នេះ ខណៈប្រជាពលរដ្ឋសម្រុកចេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ »

ចែករំលែក៖

ភ្នំពេញ ៖ នេះជាទិដ្ឋភាពបងប្អូនយើងសម្រុកទៅស្រុកកំណើត នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅគោលដៅឡើងស្ពានអ្នកលឿង ដែលកកស្ទះជាច្រើនម៉ោងហើយ! ស្ថានភាពចរាចរណ៍ នៅចំណុចស្ពានអ្នកលឿង នៅល្ងាចថ្ងៃទី២៩ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក៏នៅតែកកស្ទះ ! សមត្ថកិច្ចខេត្តកណ្តាល និងសមត្ថកិច្ចខេត្តព្រៃវែង ប្រឹងជួយអន្តរាមន៍យ៉ាងសស្រាក់សស្រាំបំផុតផងដែរ ។ 

សូមបញ្ជាកថា ៖ គោរព តាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាល រាជធានី ភ្នំពេញ បាន រៀបចំ រថយន្ត ក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់ បម្រើ សេវា ដឹកជញ្ជូន សាធារណៈ ដែលមាន រយៈពេល ០៦ថ្ងៃ ចាប់ពី ថ្ងៃ ទី ២៩ ខែកញ្ញា ដល់ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ ” ដោយ ជិះ មិនបង់ ប្រាក់ ” ទៅ តាម បណ្ដា ខេត្ត នានា និង ធ្វេី ដំណើរទៅលេង កម្សាន្ត នៅ តំបន់ភូមិភាគ ឦសាន ក្នុង ឱកាស បុណ្យ ភ្ជុំបិណ្ឌ ប្រពៃណី ជាតិ ខ្មែរ ថ្ងៃ អាទិត្យ ១២រោច ខែភទ្របទ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

រាជរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥៣គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ៕

ដោយ ៖ សិលា


ចែករំលែក៖