ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទមិនបានសម្រេចត្រូវជនរងគ្រោះទាញបណ្ដាលឱ្យដួលរត់ចោលម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iPhone 11 Pro Max ពីស្ត្រីម្នាក់មិនបានសម្រេចត្រូវស្ត្រីរងគ្រោះចាប់ទាញបណ្ដាលឲ្យដួលម៉ូតូរួចប្រជាពលរដ្ឋនាំគ្នាព្រួតដេញវាយរត់ចោលម៉ូតូមួយគ្រឿង។

ហេតុការណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីស្ត្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះបងប្អូនរួចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏ឆ្លៀតចូលទៅទិញបុកល្ហុងមួយភ្លែតភ្លាមនោះដែរស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិចមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ 1KN-2475ធ្វើដំណើរមកពីក្រោយរួចក៏ឆក់ទូរស័ព្ទពីដៃរបស់គាត់ម៉ាក iPhone 11 Pro Max តែមិនបានសម្រេចភ្លាមនោះដែររូបគាត់ក៏បានហក់ទៅទាញជនសង្ស័យបណ្ដាលឲ្យដួលម៉ូតូរួចស្រែកចោរៗភ្លាមនោះបងប្អូនប្រជាពលរដ្ឋជិតខាងនាំគ្នាព្រួតដេញវាយធ្វើឱ្យជនសង្ស័យទាំង២នាក់នោះភ័យក៏បានរត់ចោលម៉ូតូ១គ្រឿងទាំងប្រផាត់ប្រភីងគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយមកពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុរួចយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្ថិ៍នគរបាល ស្ទឹងមានជ័យទី៣ បន្ទាប់មកក៏ឲ្យភាគីខាងស្រ្តីរងគ្រោះដាក់ពាក្យបណ្ដឹងដើម្បីងាយស្រួលតាមឃាត់ជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់។

ចោរទាំង២នាក់ នៅជីវិតថ្លៃ មិនត្រូវប្រជាពលរដ្ឋប្រើហិង្សា ហើយព្យាយាមរត់គេខ្លួនពីសមត្ថកិច្ច ប៉ុន្តែសល់ម៉ូតូនៅកន្លែងកើតហេតុ សង្ឃឹមថា សមត្ថកិច្ចកំណត់មុខសញ្ញាបាន ដើម្បីស្រាវជ្រាវឃាត់ខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖