ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អបអរសាទរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសត្រូវបានតែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ» មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានសម្តែងនូវការគោរព កោតសរសើរ និងស្ញប់ស្ញែងដោយស្មោះជូនចំពោះ ឯកឧត្តម ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ចូលរួមក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាចូលរួមថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក៕

ដោយ ៖ សិលា


ចែករំលែក៖