ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីធ្វើការវិញទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំងហើយជិះម៉ូតូមិនបានមេីលមុខក៏ជ្រុលចង្កូតទៅបុករថយន្តឈប់ចតនៅលេីផ្លូវបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម។
ហេតុការណ៍ដ៏រន្ធត់នេះបង្កអោយមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២កណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៩ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សពឈ្មោះ តេង ហ៊ុយ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលម្តុំឈូកវ៉ា២ ដែលស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុក កំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកេីតហេតុដោយគេដឹងថា ទីតាំងខាងលើតែងតែឃេីញរថយន្ដឈប់ចតនៅលេីផ្លូវទាំងសងខាងនៅសល់ប្រឡោះកណ្តាលហេីយបន្ទាប់មកនៅវេលាម៉ោងកេីតហេតុមានមេឃភ្លៀងយ៉ាងខ្លាំងលាយឡំនឹង ខ្យល់ផងនោះជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម C125 ស៊េរី២០២២ ពណ៌ ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1GI-7313 តាមបណ្ដោយផ្លូវបេតុងខាងលេីក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿនហេីយមិនបានមេីលមុខដោយភ្លៀងធ្លាក់ខ្លាំងផងនោះក៏ជ្រុលទៅបុករថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3G-5463 ដែលឈប់ចតនៅលេីផ្លូវពេញទំហឹងចំចំហៀងផ្នែកខាងឆ្វេងបណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។
ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដេីម្បីធ្វើការវាស់វែង នឹងយករថយន្តព្រមទាំងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដេីម្បីរង់ចាំការដោះស្រាយថ្ងៃ ក្រោយ។ ចំណែកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វេីលិខិតប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ