ភ្នំពេញ៖ ថ្ងៃទី 10 ខែតុលា ឆ្នាំ 2024] – Xiaomi មានមោទនភាពក្នុងការដាក់បង្ហាញ ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ បច្ចេកវិទ្យានៃការថតរូបស្មាតហ្វូនកំពូលនេះ គឺផ្តោតលើការថតរូបពេលយប់ដ៏ពិសេសដោយ Xiaomi 14T Series បានបំពេញបន្ថែមដោយមុខងារ AI ដ៏មានឥទ្ធិពល។ ជាមួយនឹងបច្ចេកវិទ្យា AI-enhanced imaging technology កម្រិតខ្ពស់ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងរូបភាពច្បាស់ រស់រវើកទាំងពេលយប់ និងពេលថ្ងៃ។ ការរួមបញ្ចូលគ្នានៃការរចនាយ៉ាងរលើបរលោង ល្បឿនដំណើរការ MediaTek ដែលមានអនុភាព និងអេក្រង់ AMOLED ដ៏គួរឱ្យភ្ញាក់ផ្អើល គឺXiaomi 14T Series បញ្ចូលមុខងារ AI យ៉ាងរលូនសម្រាប់ការប្រើប្រាស់ច្រើន ដោយផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកដែលស្វែងរកអ្វីដែលល្អបំផុតពីទូរស័ព្ទបស់ពួកគេ។