ប្រទេសថៃ ៖ សង្វេគណាស់! ពលករខ្មែរ៤នាក់បានស្លាប់ ចំណែកជនជាតិថៃ ៤នាក់បានរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមេខ្យល់ថៃដែលបានដឹកពលករខ្មែរហើយបើកបរលឿនទៅបុកជាមួយរថយន្តថៃដែលបើកបរជាលក្ខណៈគ្រួសារនៅក្បែរព្រំដែន កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅភូមិប្រាំបី ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។ នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ចព្រំដែនកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។ ពិតជាគួរឱ្យសោកស្តាយណាស់ ខណៈបងប្អូនពលករខ្មែរយើងមួយចំនួនលួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ខ្មែរនិងមេខ្យល់ថៃ ហើយជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះញឹកញាប់ ដោយបើកក្នុងល្បឿន ទាំងប្រថុយប្រថាន ប្រញាប់ ចៀសគេច វាងពីក្រុមតម្រួត៕
ដោយ ៖ សិលា