ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសន្តិសុខសាយប័រលើកទី៩ (9th ASEAN MINISTERIAL CONFERENCE ON CYBER SECURITY) AMCC នៅប្រទេសសិង្ហបុរី

ចែករំលែក៖

ប្រទេសសិង្ហបុរី ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានបង្ហោះឱ្យដឹងថា ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមបើកកម្មវិធី និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសន្តិសុខសាយប័រលើកទី៩ (9th ASEAN MINISTERIAL CONFERENCE ON CYBER SECURITY) AMCC នៅប្រទេសសិង្ហបុរី។

សូមជម្រាបជូនថា ៖ កិច្ចប្រជុំ AMCC ប្រមូលផ្តុំនូវគ្រប់តួអង្គ ថ្នាក់ដឹកនាំពីគ្រប់ប្រទេសលើសកលលោក ផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខបច្ចេកវិទ្យាតម្រូវមានកិច្ចសហការរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងវិស័យឯកជន។ កិច្ចប្រជុំក៏ពង្រឹងកិច្ចសហការរវាងរដ្ឋជាសមាជិកអាស៊ាន ជាសម្លេងតែមួយគាំទ្រដល់ក្រុមការងារ OEWG មានប្រទេសសិង្ហបុរីជាប្រធាន ដែលនឹងបញ្ចប់អាណត្តិនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖