ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលេងកាំបិតផ្គាក់០៩នាក់ត្រូវកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យទាំង០៩នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចកងរាជអាវុធហត្ថបានប្រាប់ថាៈនៅវេលាម៉ោ២១និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ស្ដីពីករណី ហិង្សារវាងក្មេងស្ទាវចំនួនពីរក្រុម នៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ឣូរឫស្សី ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីកម្លាំងទទួលបានព័ត៌មាននេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់ ដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែង១៥៥សង់ទីម៉ែត្រចំនួន០១ដើម, ដំបងដែកថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើមនិងដែកចង្រឹងបង្អួចចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង០៩នាក់មាន៖ ១-ឈ្មោះ សុទ្ថ សឿង ហៅម៉េង ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ២-ឈ្មោះ សាន គីមយ៉េង ហៅម៉េង ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះ កែវ ធារ៉ា ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិឣូរឬស្សី សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤-ឈ្មោះ គឹម ចាន់ដារ៉ា ហៅចាន់ ភេទប្រុស ឣាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៥- ឈ្មោះ កែវ ភារ: ហៅដេ ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៦-ហែម សីហាក់ ភេទប្រុស ឣាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៧-ឈ្មោះ រិន រតនា ភេទប្រុស ឣាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៨-ឈ្មោះ ម៉ែត វិតតី ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ, ៩-ឈ្មោះ យិន ប៊ុនថាត់ ហៅថាត់ ភេទប្រុស ឣាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង០៩នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតសួរនាំរួច បានឆ្លើយសារភាពថា​ កាលពីម៉ោង២២និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មានមនុសមួយក្រុមបានមក

រករឿងបក្សពួកខ្លួននៅស្តង់ឣេតចាយ ដោយពួកគេមានទាំងកាំបិត ដំបង ថែមទាំងគប់ដុំថ្មចូលក្នុងស្តង់ឣេតចាយផងដែរ។ ពេលនោះពួកខ្លួនក៏បានគប់ដុំថ្មតបតវិញ បង្កឱ្យកើតជាឣំពើហិង្សាវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួសទាំងសងខាង។ បន្ទាប់មកក្រុមនោះក៏បានរត់ចោលម៉ូតូ ហើយពួកគេបានយកកាំបិតកាប់ម៉ូតូចំនួន០១កាំបិត។

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតងថា ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក​ឧត្ដម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖