ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពសង្គម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផ្តល់ឱកាសឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍបន្តទៀត។

នៅក្នុងពិធីអបអរសាទរសមិទ្ធផលនានា  ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមក សង្កេតឃើញថា នៅតែមានអ្នកដែលចង់អំពាវនាវឱ្យដុតប្រទេសឱ្យធ្លាក់ចុះវឹកវរដូចប្រទេសបង់ក្លាដេស ប៉ុន្តែជាសំណាងល្អដែលប្រជាពលរដ្ឋយល់ដឹងពីតម្លៃនៃសុខសន្តិភាព មិនព្រមចូលរួមជាមួយការញុះញង់របស់ក្រុមប្រឆាំងទាំងនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សន្តិសុខសង្គម ក៏មានសារៈសំខាន់ដែរ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ជាពិសេសគឺបញ្ហាក្មេងទំនើងជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ប៉ុន្តែអ្វីដែលសំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋដែលជាកត្តាសំខាន់តុក្កតាចូលរួមរួមមាន៖

*ទីមួយ គឺកត្តាចូលរួមថែរក្សាលំនឹងស្ថេរភាពសន្តិភាពរបស់យើងនេះ ជាកត្តាធំណាស់ ខ្ញុំសូមអរគុណដល់បងប្អូនអ្នកកងមាសផងដែរ។ ដែលបានចូលរួមនៅក្នុងការថែរក្សា ប៉ុន្តែអត់មានការអំពាវនាវឡើងនេះ ឡើងនោះ ដុតប្រទេស ផ្ដួលរាជរដ្ឋាភិបាល យកគំរូបង់រដេសចុះឡើងតែប្រជាពលរដ្ឋទូទាំងប្រទេសយល់ពីតម្លៃសន្ដិភាព។

*ទីពីរ៖ យល់ពីតម្លៃនៃស្ថេរភាពនៃសន្តិសុខព្រោះមានសន្តិភាពក៏ដោយ ប៉ុន្តែបើយើងអត់មានស្ថេរភាព អាល័យតែច្របូកច្របល់ក្រែង ប្រទេស ភូមិ ឃុំ អត់សុវត្ថិភាព យើងអាល័យតែមានបញ្ហា ចេញមិនស្រួលជិះតាមផ្លូវ ក្មេងៗ មានដាវសាម៉ូរៃមកកាប់ពីក្រោយ ឬ មួយក៏យ៉ាងម៉េចអញ្ចឹង គឺថែរក្សាស្ថេរភាពសន្តិសុខសង្គមនេះ។ ហើយអរគុណណាស់ទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាសុវត្ថកិច្ចរបស់យើងដែលខិតខំការពារ មិនល្អខ្លះទេហើយរឿងនេះមិនចប់ទេ វាឡើងចុះ យើងត្រូវបន្តជាន់រហូត ព្រោះអ្នកខិលពេលខ្លះសុរាមេរយៈចូលខ្លួនចេញអាអ្វីផ្សេង នេះគឺជាអ្វីដែលយើងត្រូវរួមគ្នាហើយសូមអរគុណគុណប្រជាពលរដ្ឋយើង។

*និងទី៣៖ ចូលរួមនៅក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៃការកសាងជីវភាពរបស់ប្រទេសជាតិរបស់យើង។ រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជួយសម្រួលនិងជួយលើកតម្កើនជីវភាពរស់នៅទាញវិនិយោគផ្សេងៗ លទ្ធភាពយើងអាចធ្វើតាមកម្រិត ប៉ុន្តែការចូលរួម របស់បងប្អូនប្រជាពលរដ្ឋការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងវិវត្តន៍ជូនកម្មករនិយោគជិក ជូនមន្ត្រីរាជការ អតីតយុទ្ធជន ជាផ្នែកមួយនៃជួយសម្រួលដល់ជីវភាពរស់នៅ ប៉ុន្តែគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលខិតខំចាប់យកឱកាសនៃសុខសន្តិភាពស្ថេរភាពថែរក្សាលំនឹងសន្តិសុខរួមគ្នាខិតខំរៀនសូត្រកសាងសមត្ថភាព ដើម្បីកសាងប្រទេសតទៅមុខទៀត ហេតុនេះហើយជាអ្វីដែលខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសរបស់យើងរួមទាំងបងប្អូនដែលរស់នៅកងមាសតែម្ដង សូមបន្តចូលរួមបែបនេះ។ 

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជាមានបុគ្គលមួយក្រុមតូចអំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមិនចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់កម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖