ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌ៧ មករា សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តអនុវត្តការងារចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្រោមឥទិ្ធពលគ្រឿងស្រវឹងនឹងគ្រឿងញៀន នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ម៉ោង ២៣និង០០នាទី ដល់ម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មុខវិទ្យាល័យបាក់ទូក តាមបណ្តោយផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គល់ យី និងលោកឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការ រងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ដែលមានកម្លាំង ចម្រុះសរុប៥០នាក់ ។
ដោយឡែកលទ្ធផល នៃកិច្ចសហប្រតិបត្តិការបានត្រួតពិនិត្យលើយានយន្តឆ្លងកាត់មានចំនួន៩៨គ្រឿង ក្នុងនោះម៉ូតូ៣៨ គ្រឿង រថយន្ត៦០គ្រឿង។ ដោយឡែករថយន្តល្មើសចំនួន១៦គ្រឿង អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព០៥គ្រឿង ស្រវឹង ១១គ្រឿង រថយន្ត១១គ្រឿង ជាតិស្រវឹងកម្រឹត០.២៥ ដល់ ០.៣៩ mg/L ។
របាយការណ៍ដដែលបន្តថា សមត្ថកិច្ចបានធ្វើការផាកពិន័យ នៅហ្នឹងគោលដៅចំនួន១២គ្រឿង រថយន្ត៧គ្រឿង ម៉ូតូចំនួន៣៥គ្រឿង បង់ដោយខ្លួនឯងចំនួន ០៥គ្រឿង។ ដោយឡែករថយន្តចំនួន០៤ គ្រឿង ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងបានធ្វើការណែនាំដល់អ្នកបើកបរ១៨នាក់ ក្នុងនោះរថយន្ត១៣គ្រឿង ម៉ូតូ១៣គ្រឿង៕
ដោយ៖ តារា