អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២៦ ខែតុលា អ្នកនំាពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលអាមេរិកអនុម័តលក់អាវុធទំហំ ១៩៨៨ លានដុល្លារអាមេរិកទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការដែលអាមេរិកអនុម័តលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិនបានលើ្មសយ៉ាងធ្ងន់ធ្ងរនឹងគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមទាំងបី ចិន -អាមេរិក ជាពិសេសសេចក្តីប្រកាស ១៧ ខែសីហា បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេ្យភាពជាតិនិងផលប្រយោជន៍ខាងសន្តិសុខរបស់ចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក និងបង្ខូចសន្តិភាពនិងស្ថិរភាពតាមច្រកសមុទ្រតៃវ៉ាន់ ដែលបានបញ្ចេញសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរដល់កម្លាំងអបគមន៍និយមដែលប៉ុនប៉ងចង់ឱ្យវ៉ាន់ឯករាជ្យ។ ភាគីចិនថ្កោលទោសយ៉ាងខ្លាំងក្លានិងប្រឆាំងយ៉ាងដាច់ខាត ហើយបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិក។
អ្នកនាំពាក្យបន្តទៀតថា អាមេរិកទទូចដាក់កំហិតលើចិនតាមរយៈតំបន់តៃវ៉ាន់ និងគាំទ្រដល់តៃវ៉ាន់ឯករាជ្យដោយផ្តល់អាវុធ វាគឺផ្ទុយគ្នាទាំងស្រុងជាមួយនឹងការសម្តែងអាកប្បកិរិយារបស់មេដឹកនាំអាមេរិកដែលថាមិនគាំទ្រតៃវ៉ាន់ឯករាជ្យនោះឡើយ ហើយក៏ផ្ទុយគ្នាទាំងស្រុងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការលំនឹងទំនាក់ទំនងចិន-អាមេរិកផងដែរ។ ភាគីចិនដាស់តឿនឱ្យអាមេរិកបញ្ឈប់ភ្លាមនូវការផ្តល់អាវុធឱ្យតៃវ៉ាន់ បញ្ឈប់ភ្លាមនូវរាល់សកម្មភាពដ៏មានគ្រោះថ្នាក់ទាំងអស់ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពតាមច្រកសមុទ្រតៃវ៉ាន់។ ភាគីចិននឹងធ្វើការតបតវិញយ៉ាងដាច់ខាត ហើយចាត់រាល់វិធានការណ៍ដ៏ចាំបាច់ទាំងអស់ដើម្បីគាំពារអធិបតេយ្យភាពជាតិ សន្តិសុខនិងបូរណភាពទឹកដី៕
ដោយ ៖ សិលា