ថ្មីៗនេះ ហ្វីលីពីន រងការវាយប្រហារដោយព្យុះ Trami បានសម្លាប់មនុស្ស ១១៦នាក់ និង៣៩នាក់បានបាត់ខ្លួន។ ជារៀងរាល់ឆ្នាំ ប្រទេសនេះមានព្យុះចំនួន២០ ទាំងតូច ទាំងធំ បានវាយប្រហារលើប្រទេសហ្វីលីពីន។ នៅពេលនេះ ព្យុះឈ្មោះកងរី (Kong-rey) ក៏បានបន្តវាយប្រហារប្រទេសនេះ។
រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន PAGASA បាននិយាយនៅម៉ោង 5:00 ព្រឹក ថ្ងៃទី 28 ខែតុលាថា ព្យុះទីហ្វុង Kong-rey ដែលជាព្យុះចុងក្រោយនៅជិតសមុទ្រខាងកើត នៅតែរក្សាបាននូវឥទ្ធិពលរបស់វា ប៉ុន្តែបានបន្ថយល្បឿនរបស់វានៅក្នុងសមុទ្រហ្វីលីពីន។
សារព័ត៌មាន AFP បានផ្សាយថា ហ្វីលីពីន នៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បានប្រកាសអាសន្នអាកាសធាតុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ដោយព្យុះ Trami ជាព្យុះដ៏កំណាចបំផុតមួយដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។
មនុស្សជិត ១លាននាក់ កំពុងស្នាក់នៅតាមជំរំស្នាក់នៅបណ្ដោះអាសន្ន ឬស្នាក់នៅជាមួយសាច់ញាតិបងប្អូននៅឡើយ ក្រោយបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ឬក៏ត្រូវបង្ខំ ចិត្តជម្លៀសខ្លួនចេញដោយសារតែទឹកជំនន់ បង្កឡើងដោយព្យុះត្រូពិក Trami ដែលបានវាយប្រហារលើហ្វីលីពីនកាលពីថ្ងៃទី២២ ខែតុលា។ ឥលូវ ស្ថានការណ៍មិនទាន់ ទាំងបានធូរស្រាលផង ទីភ្នាក់ងារជាតិឧតុនិយមហ្វីលីពីន បាននិយាយថាព្យុះត្រូពិកឈ្មោះ កងរី (Kong-rey) នឹងវាយប្រហារលើហ្វីលីពីន ដោយនាំមកជាមួយនូវ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង នៅប៉ុន្មានម៉ោងខាងមុខនេះ។ ទីភ្នាក់ងារដដែលបានបន្ថែមទៀតថាព្យុះ Kong-rey អាចនឹងវិវត្តន៍ទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយអាចនឹងធ្វើដំណើរឆ្លងកាត់នៅក្បែរដែនកោះតូចៗ នៅភាគខាងជើងហ្វីលីពីន នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ៕
ដោយ៖ ធីរីណា(រូបថត៖ 24h.com)