ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនស្រាលបង្កដោយខ្លួន(ផ្ទុះកង់ក្រោយ រេចង្កូតទៅបុករនាំងដែកខាងស្តាំដៃ)បណ្តាលឱ្យស្លាប់មនុស្ស១នាក់ភេទប្រុសជនជាតិមីយ៉ាន់ម៉ា,រងរបួសធ្ងន់១នាក់ភេទ ប្រុស ជនជាតិមីយ៉ាន់ម៉ា និងរងរបួសស្រាល៤នាក់ ប្រុសជនជាតិមីយ៉ាន់ម៉ា៣នាក់ ជនជាតិខ្មែ០១នាក់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០៥នាទី នៅចំណុចលេីផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨- ១២៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង១ ករណី បង្កដោយខ្លួនឯង ផ្ទុះកង់ក្រោយហេីយរេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុករនាំងដែកសុវត្តិភាព លេីផ្លូវល្បឿនលឿន។
ហេតុការណ៍នេះកេីតឡេីងដោយរថយន្តធុនស្រាល១ គ្រឿងម៉ាកALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7772 បេីកបរដោយឈ្មោះ សុខ ឃុនរាំង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានអ្នករួមដំណេីរជាមួយ ៦នាក់ប្រុស ដែលមានជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិខ្មែរ១នាក់ បេីកបរក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅព្រះសីហនុ ។ លុះមកដល់ចំណុចកេីតហេតុខាងលេីបានផ្ទុះកង់ក្រោយខាងស្តាំ ហេីយរេចង្កូតទៅខាងស្តាំដៃបុកហ្នឹងរនាំងដែកសុវត្ថិភាពលេីផ្លូវល្បឿនលឿន ។
ហេតុការណ៍ខាងលេីបណ្តាលឱ្យស្លាប់មនុស្ស០១នាក់ប្រុសជជនជាតិមីយ៉ាន់ម៉ា,រងរបួសធ្ងន់១នាក់ភេទប្រុស ជនជាតិមីមីយ៉ាន់ម៉,រងរបួសស្រាល៥នាក់ បណ្តាលឱ្យខូចខាតរថយន្ត០១គ្រឿងខូចខាតយ៉ាងខ្លាំង។ជនរង គ្រោះរួមមាន÷
១.ឈ្មោះ NAY LIN OO ភេទប្រុស អាយុ២៣ឆ្នាំ ជន ជាតិមីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MJ503583 អ្នករួមដំណេីររថយន្តអង្គុយកៅអីក្រោយ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកេីតហេតុ។
២. ឈ្មោះ សុខ ឃុនរាំង ភេទប្រុសជនជាតិខ្មែរ អ្នកបេីកបររថយន្ត រងរបួសស្រាល។
ចំពោះអ្នករួមដំណេីរដ៏ទៃទៀតដែររងរបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានរថយន្តសាមុយរបស់មណ្ឌលសុខភាពតក្កវិទដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯអ្នកបេីកបររថយន្តខាងលេីត្រូវបានផ្នែកជំនាញហៅមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។
នៅក្រោយពេលកេីតហេតុផ្នែកជំនាញបានយកវត្ថុតាងគឺរថយន្ត១គ្រឿងខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកសាកសពត្រូវដឹកយកទៅតម្កល់ទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕
ដោយ៖ សូរិយា