ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ដល់ម៉ូតូ ថវិកា និងអាហារូបករណ៍ ជូនយុវតីប្រឡងបាននិទ្ទេស A ដែលមានជីវភាពក្រីក្រឪពុកឡើងត្នោត ម្ដាយដើរដកព្រលឹត

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអំណោយ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី រួមមាន ៖ 

-ម៉ូតូ ចំនួន ១គ្រឿង ។

-ថវិកា ចំនួន ១លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនយុវសិស្ស វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលបានប្រឡងជាប់និទ្ទេស A និងមានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដើម្បីបំពេញក្តីស្រមៃប្អូនស្រីដែលចង់ក្លាយជាគ្រូបង្រៀនផ្នែកគណិតវិទ្យាផងដែរ។  🇰🇭ដើម្បីជាតិ ប្រជាជន និងយុវជន🇰🇭។

សូមបញ្ជាក់ថា ៖ យុវតីយុវតី វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ពារាំង ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែងប្រឡងបាននិទ្ទេស A ដែលមានជីវភាពក្រីក្រឪពុកឡើងត្នោត ម្ដាយដើរដកព្រលឹត៕

ដោយ ៖ សិលា


ចែករំលែក៖