អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី៤ខែវិចិ្ឆកា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយគណៈប្រតិភូសមាគមជប៉ុននៃប្រតិបត្តិករសាជីវកម្មដែលបំពេញទស្សនកិច្ចនៅប្រទេសចិននៅក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » លោក Han Zheng បានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងជប៉ុនមានមូលដ្ឋានល្អ លំហធំនិងភាពបំពេញបន្ថែមគ្នាដ៏ខ្លាំងក្លា ភាគីទាំងពីរគួរតែស្វែងរកយ៉ាងស៊ីជម្រៅនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ចិននឹងបើកទ្វារកាន់តែធំចំពោះអន្តរជាតិ រំពឹងថា សមាគមជប៉ុននៃប្រតិបត្តិករសាជីវកម្មអាចដើរតួនាទីនៃឧត្តមភាពរបស់ខ្លួន ដើម្បីជំរុញឱ្យសហគ្រាសជប៉ុនស្វែងយល់ពីប្រទេសចិនដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ក៏ដូចជាក្តាប់ជាប់កាលានុវត្តភាពនៃការអភិវឌ្ឍរបស់ចិន ។
គេហទំព័រ «CCFR China state-controlled media » លោក Takeshi Niinami តំណាងសមាគមជប៉ុននៃប្រតិបត្តិករសាជីវកម្មបានកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍នៃសេដ្ឋកិច្ចនិងសង្គមរបស់ចិន ហើយថ្លែងថា សមាគមជប៉ុននៃប្រតិបត្តិករសាជីវកម្មរីករាយបន្តដើរតួនាទីជាស្ពាន ដើម្បីជំរុញឱ្យសហគ្រាសជប៉ុនបន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ៕
ដោយ ៖ សិលា