ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបដំឡើងពន្ធគយចំពោះរថយន្តអគ្គីសនីរបស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបនឹងករណីដែលសហភាពអឺរ៉ុបដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនថា ចិននិងសហភាពអឺរ៉ុបកំពុងធ្វើការពិគ្រោះពិភាក្សាអំពីផែនការស្តីពីពាក្យសន្យាខាងតម្លៃ ។ 

 គេហទំព័រ «CCFR China state-controlled media » ខណៈពេលថ្លែងដល់សភាពការណ៍ពាក់ព័ន្ធដល់ករណីដែលសហភាពអឺរ៉ុបដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិនក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី៧ខែវិច្ឆិកា អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងធ្វើការពិគ្រោះពិភាក្សាជាញឹកញាប់អំពីខ្លឹមសារជាក់ស្តែងនៃផែនការស្តីពីពាក្យសន្យាខាងតម្លៃ។

  គេហទំព័រ «CCFR China state-controlled media » លោកស្រីHeYongqianអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្រុមបច្ចេកទេសរបស់ភាគីសហភាពអឺរ៉ុបបានអញ្ជើញមកដល់ក្រុងប៉េកាំងនៅថ្ងៃទី២ខែវិច្ឆិកា ហើយបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងធ្វើការពិគ្រោះពិភាក្សាជាញឹកញាប់អំពីខ្លឹមសារជាក់ស្តែងនៃផែនការស្តីពីពាក្យសន្យាខាងតម្លៃ ដោយអនុលោមតាមគោលការណ៍”ប្រាកដប្រជានិងមានតុល្យភាព”៕

ដោយ ៖ សិលា


ចែករំលែក៖