ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈាង វុន អញ្ជើញចូលរួមថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្តីពី «តួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា» និងទទួលគ្រឿងឥស្សរិយយស

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា៖ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈាង វុន ប្រធានណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសិក្ខាសាលា ផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្តីពី «តួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា» និងទទួលគ្រឿងឥស្សរិយយស ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា ដោយមានការចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា លោក David VERBIWSKI ភារធារីស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Alioune DRAMÉ ទីប្រឹក្សាទទួលបន្ទុកកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរសភានៅអមសភាប្រើភាសាបារាំង ព្រមទាំង លោក លោកស្រី មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាផ្នែកសភានិយាយភាសាបារាំង។

គ្រឿងឥស្សរិយយសឡាផ្លេយ៉ាត នៃសភាប្រើភាសាបារាំង ដែលជាគ្រឿងឥស្សរិយយសផ្តល់ជូនឥស្សរជនដែលមានស្នាដៃក្នុងការសន្ទនាបែបវប្បធម៌ និងហ្រ្វង់កូហ្វូនី។

សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះ រៀបចំឡេីងដោយសភាកម្ពុជាសហការជាមួយសភាប្រើភាសាបារាំងដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងែទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖