ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពជើងគោក និងសាលាដំបូងខេត្តកំពង់ស្ពឺ៖ ការឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ពាក់ព័ន្ធនឹងករណីគ្រឿងញៀន មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ កងទ័ពជើងគោក និងសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការឃាត់ខ្លួន និងចំណាត់ការលើសំណុំរឿង លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌ។ 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខៈ១៨៩៩ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទៈ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀនចំនួន ០២(ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥២(ដប់ប្រាំក្បៀសហាសិបពីរ)ក្រាម និងសារធាតុមិនច្បាស់ចំនួន ០១(មួយ)កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីកៀសចិតសិបប្រាំបី)ក្រាម។

បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំ រឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សាធារណជន និងអ្នកសារព័ត៌មានមេត្តាទទួលជ្រាប ជាព័ត៌មាន៕ដោយ៖តារា

ខាងក្រោមនេះ​ជាសេចក្ដី​ប្រកាស​ព័ត៌មាន​លម្អិត​របស់​ កងទ័ពជើងគោក​ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​៖


ចែករំលែក៖