ភ្នំពេញ ៖ ថ្ងៃនេះបងប្អូនចំណុះទូកមកពីខេត្តក្រចេះទាំង ២០ ទូកធ្វើការធ្ងន់បន្តិច ខណៈប៉ះជាមួយដៃគូខ្លាំង ប៉ុន្តែទោះបីយ៉ាងណា បានបង្ហាញនូវមោទកភាពសម្រាប់អ្នកខេត្តក្រចេះចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៤ នេះដើម្បីថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបង្កើតភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាដ៏ច្រើនកុះករនៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង ក៏ដូចជាពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេសបានទស្សនាកម្សាន្តតាមកញ្ចក់ទូរទស្សន៍ជាតិនិងទូរទស្សន៍នានាដែលបានផ្សាយបន្តផ្ទាល់។ នេះជាប្រសាសន៍ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីក្រសួងព័ត៎មាន បន្តថា ៖ លទ្ធផលសម្រាប់ទូកខេត្តក្រចេះទាំង ២០៖
ជើងទី១៖ ឈ្នះ ៩ ទូក ចាញ់ ១១
ជើងទី២៖ ឈ្នះ ៩ ទូក ចាញ់ ១១
លោករដ្ឋមន្ត្រីក្រសួងព័ត៎មាន ថា ៖ ឈ្នះចាញ់ជារឿងធម្មតា ហើយនេះជាកីឡា ដែលបង្កើតការសប្បាយកម្សាន្តនិងថែរក្សាមរតកដូនតា! នៅថ្ងៃស្អែកមួយថ្ងៃទៀត! ៕
ដោយ ៖ សិលា