អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping នៅប្រទេសប៉េរូវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ CGTN អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាលើកដំបូងជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ប្រទេសប៉េរូ ដើម្បីធ្វើការស្ទង់មតិអំពី”ចំណាប់អារម្មណ៍របស់ប្រជាជនប៉េរូចំពោះប្រទេសចិនក្នុងឆ្នាំ ២០២៤”ចំពោះអ្នកផ្តល់បទសម្ភាសន៍ប៉េរូចំនួន ១១១១ នាក់ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃវិជ្ជមានជាទូទៅចំពោះមិត្តភាពប្រពៃណីរវាងចិននិងប៉េរូនិងសមិទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងប៉េរូ ហើយរំពឹងថា បង្កើត “គំរូប៉េរូ”សម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិកឡាទីននិងកិច្ចសហប្រតិបត្តិការប្រកបដោយកម្រិតខ្ពស់ជាមួយបណ្តាប្រទេសនៃ”សកលខាងត្បូង”។
គេហទំព័រ «CCFR China state-controlled media » នៅក្នុងការស្ទង់មតិ អ្នកឆ្លើយតបចំនួន៨៩.៦% មានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិន អ្នកឆ្លើយតប៩៧.៧% យល់ឃើញថា ប្រទេសចិនជាប្រទេសដ៏សំខាន់មួយ។
គេហទំព័រ «CCFR China state-controlled media » ៩៧.២% យល់ថាប្រទេសចិនគឺជាប្រទេសដ៏ជោគជ័យ។ ៩១.២%យល់ឃើញថាប្រទេសចិនគឺជាប្រទេសដែលគួរទទួលបានការគោរព។ លើសពីនេះ អ្នកឆ្លើយសំណួរប៉េរូក៏បានបង្ហាញពីឆន្ទៈខ្ពស់មកប្រទេសចិនផងដែរ ដោយ ៩៤% រំពឹងថាចង់ធ្វើដំណើរទេសចរ ទស្សនកិច្ចឬបន្ដការសិក្សានៅប្រទេសចិន៕
ដោយ ៖ សិលា