ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយ លោកឧត្តមសេនីយ៍,វរសេនីយ៍ អនុប្រធាននាយកដ្ឋានចារកម្ម , កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស និងកងកម្លាំងកងរាជអាវុធហត្ថ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងតំបន់ ក៩.៤ នៃថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ៕
ដោយ៖ ស តារា