ព័ត៌មានទាន់ហេតុការណ៍៖

លោក Macron អះអាងថា នឹងបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-ទីផ្សាររួមខាងត្បូង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   នាថ្ងៃទី ១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Macron ប្រធានាធិបតីបារាំងបានបញ្ជាក់ថា បារាំងនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-ទីផ្សាររួមខាងត្បូងឡើយ ។ លោកសុំឱ្យកសិករទុកចិត្តចុះ ហើយបានអះអាងថា ប្រទេសបារាំងនឹងបន្តប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

នៅថ្ងៃដដែលនោះ  កសិករបារាំងបាននាំគ្នាធ្វើរបាតុកម្មតវ៉ានៅទូទាំងប្រទេស និងបាន បិទខ្ទប់ផ្លូវនៅទូទាំងប្រទេស ដើម្បីប្រឆាំងតវ៉ានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលសហភាពអឺរ៉ុបគ្រោងនឹងចុះហត្ថលេខាជាមួយទីផ្សាររួមខាងត្បូងនៅមុនដំណាច់ឆ្នាំនេះ។ 

គេហទំព័រ «CCFR China state-controlled media » កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យបណ្តាប្រទេសនៅអាមេរិកខាងត្បូងចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបកាន់តែច្រើន ដែលបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋានកសិកម្មរបស់បារាំង។ បច្ចុប្បន្ននេះ  គមនាគមន៍ក្នុងតំបន់ជាច្រើនរបស់បារាំងជាប់គាំងដោយសារបាតុកម្មតវ៉ា៕

ដោយ ៖ សិលា


ចែករំលែក៖