ព័ត៌មានទាន់ហេតុការណ៍៖

រត់ប្រដាប់អាវុធឡើងកំពូលភ្នំជុំសែនរីករាយដែលមានរយៈចម្ងាយ ៥.៩៥៨ម៉ែត្រ ដោយបីក្រុមក្នុងមួយក្រុមមានគ្នា១២ នាក់ កម្ពុជា-ឡាវ-វៀតណាម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការរត់ប្រដាប់អាវុធឡើងកំពូលភ្នំជុំសែនរីករាយដែលមានរយៈចម្ងាយ ៥.៩៥៨ម៉ែត្រ ដោយបីក្រុមក្នុងមួយក្រុមមានគ្នា១២ នាក់ ក្នុងនោះ

ក្រុមទី១ មានកងទ័ពកម្ពុជា៤នាក់ + កងទ័ពឡាវ៤ នាក់ + កងទ័ពវៀតណាម ៤នាក់ ។

ក្រុមទី២ មានកងទ័ពកម្ពុជា៤នាក់ + កងទ័ពឡាវ៤ នាក់ + កងទ័ពវៀតណាម ៤នាក់ ។

ក្រុមទី៣ មានកងទ័ពកម្ពុជា៥នាក់ + កងទ័ពឡាវ៤ នាក់ + កងទ័ពវៀតណាម ៤នាក់ ។

ដោយក្រុមទី១ ទី២ និងទី៣ ត្រូវបែងចែកីឡាករជា ៤ពួក ក្នុងមួយពួកមាន៣នាក់ (កម្ពុជាម្នាក់ ឡាវម្នាក់ វៀតណាមម្នាក់) ។ ចំណែកការត់ចែកជា ៥ចំណុច គឺចំណុចចេញដំណើរ ចំណុចបណ្តាក់ទី១ ទី២ និងទី៣ និងចំណុចដល់ទី ពួកទី១ នៃក្រុមនីមួយៗ ត្រូវរត់ចេញពីចំណុចទីចេញដំណើរឆ្ពោះទៅដល់ចំណុចបណ្តាក់ទី១ រួចហុចដំបងបញ្ជូនឱ្យទៅពួកទី២ នៃក្រុមរបស់ខ្លួនរត់បន្តទៅដល់ចំណុចបណ្តាក់ទី៣ រួចហុចដំបងបញ្ជូនឱ្យពូកទី៣រត់បន្តដល់ចំណុចបណ្តាក់ទី៣ រួចហុចដំបងបញ្ជូនឱ្យទៅពួកទី៤ រត់បន្តដល់ចំណុចទីមកដល់។

 ការប្រគួតកីឡារត់ប្រដាប់អាវុធនេះគឺធ្វើឡើងដើម្បីអបអរសាទរការធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ 

ដោយ ៖ សិលា


ចែករំលែក៖