ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម មានបុរសជាកម្មករសំណង់ម្នាក់បានធ្លាក់ពីលើអគារទើបតែសាងសង់មួយកន្លែងកម្ពស់៤០ជាន់ បណ្តាលឱ្យស្លាប់ចោលប្រពន្ធនិងកូន នៅចំណុចផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពរញ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចំពោះព័ត៌មានលម្អិត សមត្ថកិច្ចមិនទាន់បញ្ជាក់តាមរបាយការណ៍នៅឡើយ ហើយក៏មិនដឹងថា អាជ្ញាធរត្រូវសិក្សាពីសំណង់អគារនេះបែបណាដែរ៕
ដោយ ៖ សិលា