ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
ប្រភពដដែលបន្តថា ចំពោះការពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ មានដូចខាងក្រោម៖
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៥៦៦នាក់ (ផ្តល់ឡើងវិញ ចំនួន៤៧៣នាក់ និងផ្តល់ថ្មីចំនួន៩៣នាក់។
២. ផ្តល់សៀវភៅស្នាក់នៅថ្មី ២៤គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៧១គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ៤៤គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ១៨គ្រួសារ។
សូមជម្រាបជូនថា ជារៀងរាល់ថ្ងៃកម្លាំងសមត្ថកិច្ចនគរបាលនៅតាមមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង) ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ៕
ដោយ៖ តារា