ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបា បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត

ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរចំពោះ សម្តេចមហាបវរ ធិបតី ក្នុងឱកាសទទួលបានពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សម្តេចមហាបវរធិបតី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ពិតជាស័ក្តិសមបំផុតទៅនឹងពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម បានដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ម្ពុជា ប្រកបដោយ ខាមពល គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ យថា តាមរយៈកិច្ចកសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា ទទួលបាននូវ សុខសន្តិភាព ស្ថិរភាពសង្គម ឯកភាពជាតិ ការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ជាពិសេសបានចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សា សុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោក ។

ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗ ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចមហាបវរធិបតី ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត អំពីខ្ញុំ 

ដោយ ៖ សិលា


ចែករំលែក៖