ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ឯក យិន ឈុនហាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានឲ្យដឹងនាព្រឹក ថ្ងៃសៅរ៍ ១៥រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា មុខសញ្ញាលួចឆក់ត្រីចំនួន០៤នាក់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាង ឧបករណ៍ឆក់ត្រីនិងសម្ភារៈផ្សេងៗ ដើម្បីនាំយកមកប៉ុស្តិ៍សួរនាំ និងប្រគល់ជូនមន្រ្តីជំនាញជលផលបន្តនីតិវិធី ។
ប្រភពដដែលឲ្យដឹងទៀតថា ករណីបង្រ្កាបមុខសញ្ញាចាប់ត្រីក្នុងកន្លែងអភិរក្សខាងលើ ធ្វើឡើងត្រង់ចំណុចបឹងតាគោះ ស្ថិតនៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកបញ្ជាក់ថា ក្នុងនោះឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់ ឧបករណ៍ឆក់ត្រី ម៉ូតូ ទូរស័ព្ទ ដែលបច្ចុប្បន្នកំពុងបន្តនីតិវិធី។
សូមរង់ចាំព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕
ដោយ៖ ប៉ឹម ពិន