ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ប៉ុន្មានថ្ងៃនេះ មានការវែកញែកពីសំឡេងចេញពីម៉ាស៊ីន តាមរយៈបំពង់ស៊ីមាំងរថយន្ត អំពីភាពខុស និងត្រូវ លើបញ្ហាបច្ចេកទេស និងទិដ្ឋភាពច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានមានប្រសាសន៍ថា​៖​ ប៉ុន្មានថ្ងៃនេះ មានការវែកញែកពីសំឡេងចេញពីម៉ាស៊ីន តាមរយៈបំពង់ស៊ីមាំងរថយន្ត អំពីភាពខុស និងត្រូវ លើបញ្ហាបច្ចេកទេស និងទិដ្ឋភាពច្បាប់។ 

លោកអ្នកនាំពាក្យ​ បានបញ្ជាក់ថា​ ក្នុងនាមស្ថាប័នជំនាញលើកិច្ចការនេះ លោកសូមបញ្ជាក់ថា សំឡេងម៉ាស៊ីនចេញមកក្រៅតាមរយៈបំពង់ស៊ីមាំងត្រូវបានកំណត់ជាក់លាក់និងត្រូវវាស់វែងដោយឧបករណ៍បច្ចេកវាស់ មិនមែនកំណត់ដោយការស្តាប់នឹងត្រចៀក ឬតាមតែមាត់ថានោះទេ។ 

លោក​ ផន​ រឹម​ បានបន្តថា​ ការត្រួតពិនិត្យសំឡេងម៉ាស៊ីន ត្រូវដាក់ឧបករណ៍វាស់ជិតកន្ទុយបំពង់ស៊ីមាំងក្នុងស្ថានភាពឈប់ ឬចត ដោយតម្រូវឱ្យរថយន្តគ្រួសារ និងរថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥តោន មិនត្រូវលើសពី១០៣(មួយរយបី) db(A)ទេ៕

ដោយ​៖ តារា​


ចែករំលែក៖