ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកង

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកងទាំង ២៨ទូក និងផ្តល់គ្រឿងឧបភោគបរិភោគ ដល់ក្រុមកីឡាករដែលត្រូវហ្វឹកហាត់ ដើម្បីចូលរួមប្រកួត នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែធ្នូ ដេីម្បី អបអរសាទរ ក្នុងឱកាសខេត្តកំពតធ្វើជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យសមុទ្រលើកទី១១ ប្រព្រឹត្តិឡើងនាថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ 

អំណោយដែលបានផ្តល់ជូនចំណុះទូកទាំង២៨ ដោយក្នុងមួយទូកៗទទួលបាន៖  អង្ករ ៥០០គីឡូ ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកក្រូចស្ទីង ៥កេស និងថវិកា ៥០ម៉ឺនរៀលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖