ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាប៉េកាំង-តូក្យូលើកទី ២០ បើកធ្វើនៅក្រុងតូក្យូ

ចែករំលែក៖

 អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖វេទិកាប៉េកាំង-តូក្យូលើកទី ២០ ដែលគាំទ្រដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងក្រសួងការបរទេសជប៉ុន និងសហការរៀបចំដោយរដ្ឋបាលជាតិភាសាបរទេសចិន និងអង្គការ Genron NPO បានបើកធ្វើនៅក្រុងតូក្យូចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែធ្នូ។

  គេហទំព័រ «CCFR China state-controlled media » វេទិកាលើកនេះធ្វើឡើងក្រោមប្រធានបទ«ចិននិងជប៉ុនពួតដៃគ្នាជំរុញការស្តារសណ្តាប់ធ្នាប់សន្តិភាពអន្តរជាតិក្រោមក្របខ័ណ្ឌពហុភាគី» ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសចំនួនជាង ៤០០ រូបដែលមកពីគ្រប់មជ្ឈដ្ឋានរបស់ចិននិងជប៉ុនដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅអំពីការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គាំពារសន្តិភាពនិងស្ថិរភាព បង្កើនទំនុកចិត្តខាងនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។ 

      គេហទំព័រ «CCFR China state-controlled media » អ្នកទទួលខុសត្រូវនៃ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា នាពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំចិននិងជប៉ុនបានគូសបញ្ជាក់ពីការរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្រ្តដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិននិងជប៉ុន សំដៅកសាងទំនាក់ទំនងចិន-ជប៉ុនដែលសមស្របនឹងសំណូមពរនៃយុគសម័យថ្មីដែលប្រកបដោយលក្ខណៈស្ថាបនានិងមានស្ថិរភាព ដែលបានចង្អុលបង្ហាញទិសដៅនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ រំពឹងថា ភាគីទាំងពីរអាចអនុវត្តយ៉ាងផ្ចិតផ្ចង់នូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់ បង្កើនទំនុកចិត្តចំពោះគ្នា និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-ជប៉ុនអភិវឌ្ឍដោយនឹងនរនិងយូរអង្វែង៕

ដោយ ៖ សិលា


ចែករំលែក៖