ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានហេីយរត់មិនរួចពលរដ្ឋដេញចាប់បានវាយរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ដេីរថ្មេីរជេីងហេីយបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីកម្មការិនីរោងចក្រម្នាក់បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋដេញចាប់បានព្រួតវាយរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចស្នេីរសុំរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨និង៤៩នាទីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៤ នៅ ភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

ជនសង្ស័យឈ្មោះ ធាក់ ម័ន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសបែកក្បាល បាក់ដៃខាងឆ្វេងមានទីលំនៅរស់នៅស្រុក គីរីវង់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុកម្មការិនីម្នាក់ដេីរតាមដងផ្លូវចេញពីធ្វេីការរោងចក្របំណងទៅបន្ទប់ជួលដោយដេីរបណ្តេីរកាន់ទូរស័ព្ទលេងបណ្តេីរ​ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ដេីរថ្មេីរជេីងដូចគ្នាមកក្បែររួចក៏ធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច​ ហេីយព្យាយាមរត់គេចខ្លួន។ 

ប្រភពដដែលបានបន្តថា​ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនាំគ្នាដេញចាប់បានមកវិញហៀយព្រួតវាយម្នាក់មួយដៃមួយជេីងបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេងនិងបែកក្បាល។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុដោយសារតែស្ថានភាពជនសង្ស័យរងរបួសធ្ងន់ក៏ស្មេីរសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១​ ដេីម្បីងាយស្រួលចាត់ការជនសង្ស័យតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖