អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ៨ ខែធ្នូ តាមម៉ោងក្នុងតំបន់ វិហារ Notre-Dame ប៉ារីសបានបើកទ្វារជាសាធារណៈជាលើកដំបូង បន្ទាប់ពីការជួសជុលអស់រយៈពេលជាង ៥ ឆ្នាំ។ យោងតាមការលើកឡើងរបស់បុគ្គលិក ការងារនៃព្រះ វិហារនេះឱ្យដឹងថា មានទស្សនិកជនប្រហែល ២៥០០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍បើកទ្វារជាលើកដំបូងនៅថ្ងៃដដែលនោះ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ក្នុងនាមជាតំណាងនៃស្ថាបត្យកម្មបែបហ្គោធិកនៅយុគសម័យកណ្តាល វិហារ Notre-Dame ប៉ារីសមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងប្រទេសបារាំង និងជុំវិញពិភពលោក។ ឆ្នាំ ២០១៩ វិហារ Notre-Dame ប៉ារីសត្រូវបានបំផ្លាញដោយអគ្គិភ័យ រឿងនេះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ពិភពលោក។
គេហទំព័រ «CCFR China state-controlled media » យោងតាមការឱ្យដឹងរបស់បុគ្គលិក ការងារនៃវិហារ Notre Dame ប៉ារីស តាមការប៉ាន់ប្រមាណ បន្ទាប់ពីការបើកទ្វារ វិហារ Notre Dame ប៉ារីសឡើងវិញ នឹងអាចទទួលភ្ញៀវទេសចរជិត ១៥លាននាក់ជារៀងរាល់ឆ្នាំ៕
ដោយ ៖ សិលា