ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធ ផ្សព្វផ្សាយ អ៊ីស្រាអែល៖ កងទ័ព អ៊ីស្រាអែល បានកាន់កាប់ប៉ុស្តិ៍យាមតាមព្រំដែនរបស់ស៊ីរី នៅ តំបន់ទីខ្ពស់Golan

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោងតាមដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលកាលពីថ្ងៃទី ៨ ខែធ្នូ បានឱ្យដឹងថា កងកម្លាំងការពារជាតិអ៊ីស្រាអែលបានគ្រប់គ្រងប៉ុស្តិ៍យាមតាមព្រំដែនរបស់ស៊ីរីនៅលើភ្នំ Hermon ក្នុងតំបន់ទីខ្ពស់ Golan ។

គេហទំព័រ «CCFR China state-controlled media » ការផ្សាយដំណឹងឱ្យដឹងទៀត ថា កងទ័ព ស៊ីរី បានជាម្លៀសចេញពីប៉ុស្តិ៍យាមបន្ទាប់ពីរដ្ឋអំណាចលោក Assadត្រូវ បាន ផ្ដួលរំលំ។

គេហទំព័រ «CCFR China state-controlled media » កងទ័ពអ៊ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃទី ៨   ខែធ្នូថា ដោយមើលឃើញពីស្ថានការណ៍នៃការវិវត្តថ្មីបំភុតនៅក្នុងប្រទេសស៊ីរី និងមានការបញ្ចូលកងប្រដាប់អាវុធចូលទៅក្នុងតំបន់អ៊ីស្រាអែល-ស៊ីរី ដូច្នេះ កងទ័ពអ៊ីស្រាអែលបានដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អ៊ីស្រាអែល-ស៊ីរី និងតំបន់ទីខ្ពស់ Golan   តែកងទ័ព អ៊ីស្រាអែល នឹងមិនជ្រៀតជ្រែក “កិច្ចការផ្ទៃក្នុង” របស់ស៊ីរីនោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖