ព័ត៌មានទាន់ហេតុការណ៍៖

CDC​ អនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Medical System Technology Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានឱ្យដឹងនៅថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះថា៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលម្សិលមិញនេះ​ បានអនុញ្ញាតឱ្យលោក Weng Keng ប្រធានក្រុមហ៊ុន Medical System Technology Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះបានផ្ដល់លទ្ធភាពជូនក្រុមហ៊ុនបានស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា,  ផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល, ការលើកទឹកចិត្តវិនិយោគ, និងសក្តានុពលនានាដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ 

ស្របតាមការលើកឡើងខាងលើរបស់ក្រុមហ៊ុន ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្មរបស់ស្ថាប័ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានស្ថាប័ន នឹងជួយសម្របសម្រួលរាល់កិច្ចការងាររបស់វិនិយោគិនដែលមានបំណងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគបង្កើតឱកាសការងារក្នុងទីផ្សាររបស់កម្ពុជាផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖