ព័ត៌មានទាន់ហេតុការណ៍៖

សូមកុំបំផ្លាញប្រពៃណីខ្មែរ! ភាពលេងសើចប្រមាថ មិនគិតពីវប្បធម៌​ ខណៈ​ពិធី​មង្គលការ​កូន​កំលោះ​ក្រមុំ​មួយគូរ​ ត្រូវ​បានភ្ញៀវយកអំបោស និងប្រដាប់កើបសំរាម មកចងដៃបែបនេះ?

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អ្នកលេងបណ្ដាញ​សង្គម​ហ្វេសប៊ុក​ បានបង្ហាញពី​រូបភាព​មង្គលការ​កូន​កំលោះ​ក្រមុំ​មួយគូរ​ ត្រូវ​បាន​បងប្អូន​ញាតិ​មិត្ត​លេងសើចដោយមិនគិតពី​វប្បធម៌​ប្រពៃណី​ខ្មែរ​ ដោយបានយកអំបោស និងប្រដាប់កើបសំរាម មកចងដៃបែបនេះ?​ បានបង្កការភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម​។ 

សូមជម្រាបជូនថា​ មង្គលការរបស់កំលោះ​ក្រមុំ​មួយគូរ​នេះ​ កំពុងក្លាយជាប្រធានបទក្ដៅ និងការរិះគន់ពីមហាជនខ្លាំង ក្រោយពីមានមិត្តភ័ក្ត្រយកអំបោស និងប្រដាប់កើបសំរាម ទៅចងដៃបែបលេងសើច ដែលជារឿងមួយហួសចិត្ត និងមិនគួរកើតមាន អាការប្រមាថមើលងាយ និងបន្ទាបតម្លៃ វប្បធម៌ប្រពៃណីខ្មែរ។

ជាមួយគ្នានោះ​ មហាជនបានរិះគន់ខ្លាំងៗថា លេងសើចខុសទំនងហើយថ្ងៃសិរីមង្គលគួរតែប្រើរបស់ប្រណិតដូចជាគ្រឿងក្រអូបផ្កាភ្ញីទឹកអប់ឬក៏សម្ភារៈអ្វីៗដែលធ្វើទៅសាកសមដើម្បីបង្កើតឲ្យមានសេរីសួស្ដីដល់កូនប្រុសកូនស្រីទើបល្អទង្វើបែបនេះហៅថាខ្វះសុជីវធម៌។

ដាក់លើខ្នើយផ្ទឹមចូលស្លាពន្ធ័ម្លូពន្ធ័សុទ្ធតែរបស់មង្គលតែត្រូវអពមង្គលដោយសារការធ្វើសើចសប្បាយចឹង តែឆ្ងល់អុីហុចអំបោសនោះមើលទៅចាស់ដែរតែអត់គិតទេមុនហុចទៅ ហើយកុំស្រែកគេលួចនេះលួចនោះបើយើងអាល្អៗមិនចេះថែទេតែបើអាក្រក់វិញចម្លងគេមកទាំងដុល

ពួកគេបន្តថា ទង្វើរអ្នកបញ្ជាក់ពីចំណេះដឹងអ្នក  កម្មវិធីមង្គលទាំងមូលត្រូវក្លាយជាភាពអពមង្គលក្នុងជីវិតគូររបស់គាត់បន្តទៅមុខដោយសារទង្វើរខ្វះការពិចារណារបស់អ្នក ។ បើគិតថាពិធីមង្គលមិនសំខាន់ពុំចាំប្រាប់ប្រព្រឹត្តឡើងទេ បងៗទៅចុះសំបុត្រអាពាហ៍ពិពាហ៍ក៍បាន សូមកុំបំផ្លាញប្រពៃណីខ្មែរ៕

ប្រភព៖ ហ្វេសប៊ុក​


ចែករំលែក៖