ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនថ្លែងថា ការជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូង ប្រកបដោយភាពរឹងមាំ និងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៣ ខែធ្នូ   លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានសួរថា   ថ្ងៃនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឆ្លើយតបអំពីការលើកឡើងរបស់លោក Yoon Seok-yue ប្រធានាធិបតីកូរ៉េខាងត្បូងដែលនិយាយពីបញ្ហាពាក់ព័ន្ធនឹងប្រទេសចិនថា មិនថាស្ថានការណ៍ក្នុងប្រទេសនាពេលថ្មីៗនេះមានសភាពយ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូងនឹងបន្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន និងបន្តរក្សាការផ្លាស់ប្តូរ និង ប្រាស្រ័យទាក់ទងជាមួយប្រទេសចិន។ តើភាគី ចិនមានការ វាយតម្លៃ យ៉ាង ណា ចំពោះ រឿង នេះ?

គេហទំព័រ «CCFR China state-controlled media » លោក Mao Ning បាននិយាយថា ខ្ញុំបានមើលឃើញនូវការបង្ហាញជំហរពាក់ព័ន្ធរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងហើយ សំដៅចំពោះការលើកឡើងរបស់ភាគីកូរ៉េខាងត្បូងទាក់ទងនឹងពាក្យដែលទាក់ទងនឹងប្រទេសចិនកាលពីម្សិលមិញ យើងក៏បានបញ្ជាក់ពីជំហររបស់ប្រទេសចិនរួចហើយ។ការជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូងប្រកបដោយភាពរឹងមាំ និងស្ថិរភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយសង្ឃឹមថា កូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងរឿងនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖