ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ភ្លាត់ចាញ់ Leganes ក្នុងទឹកដី កាន់តែមានសម្ពាធសម្រាប់តំណែងកំពូលតារាង

ចែករំលែក៖

ក្រុមកំពូលតារាង La Liga ក្រុម Barcelona បានភ្លាត់ស្នៀតចាញ់ ១-០ ទល់នឹងក្រុម Leganes កាលពីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី១៦ខែធ្នូ ជាមួយនឹងការតែតបញ្ចូលទីដំបូងរបស់ខ្សែការពារ Sergio Gonzalez ដែលគ្រប់គ្រាន់ដើម្បីធ្វើឱ្យក្រុមម្ចាស់ផ្ទះរងបរាជ័យដែលបានចាញ់ការប្រកួតលីកជាលើកទីពីរជាប់ៗគ្នានៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ។

Leganes បាននាំមុខមុនបន្ទាប់ពីលេងបានត្រឹម៤នាទីនៅពេលដែលប្រធានក្រុមភ្ញៀវ Gonzalez ស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះ។ ថ្វីត្បិតតែការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះ Barcelona ច្រើនលើសលុបក៏ដោយក៏មិនអាចរកបានគ្រាប់បាល់តាមស្មើ ឬយកឈ្នះបានដែរ ខណៈដែលពួកគេព្យាយាមយកឈ្នះលើខ្សែការពារ Leganes ៥នាក់ដែលរារាំង និងបិទយ៉ាងជិតដោយបានបាត់បង់ឱកាសណាមួយឡើយ។

ខណៈពេលដែលពួកគេធ្វើបានយ៉ាងល្អក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ៥លើកក្នុងការប្រកួតចំនួន៦ប្រកួត ក្រុម Barcelona បានតស៊ូក្នុងក្របខ័ណ្ឌ La Liga អស់រយៈពេលជាងមួយខែ ដោយទទួលបានជ័យជម្នះតែមួយលើកគត់ក្នុងការប្រកួតលីកចំនួន៦លើកចុងក្រោយរបស់ពួកគេ។

បច្ចុប្បន្ន Barcelona នៅតែឈរកំពូលតារាង La Liga ដោយមាន៣៨ពិន្ទុ ស្មើជាមួយ Atletico Madrid និងឈ្នះ១ពិន្ទុលើក្រុម Real Madrid ដែលឈរលេខ៣ដោយគូប្រជែងដណ្តើមពានទាំង២មានមួយប្រកួតក្នុងដៃមួយទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC/Reuters)


ចែករំលែក៖