ព័ត៌មានទាន់ហេតុការណ៍៖

ក្រៀលក្បាលក្រហមដ៏ច្រើនហោះហើរទៅដល់ក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិនដើម្បីឆ្លងកាត់រដូវរងា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពេលថ្មីៗកន្លងទៅនេះ ក្រៀលក្បាលក្រហមដ៏ច្រើនបានហោះហើរទៅដល់តំបន់អភិរក្សធម្មជាតិសម្រាប់សត្វស្លាបកម្រក្នុងតំបន់ដីសើមនៃក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិនដើម្បីឆ្លងកាត់រដូវរងា។ តំបន់អភិរក្សនេះស្ថិតនៅតាមឆ្នេរសមុទ្រលឿង ជាគោលដៅដ៏សំខាន់មួយតាមខ្សែផ្លូវ “អាស៊ីខាងកើត-អូស្ត្រាលី” ដែលជាច្រកផ្លូវមួយក្នុងចំណោមច្រកផ្លូវបម្លាស់ទីនៃសត្វស្លាប់ចំនួន ៩ ខ្សែនៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំមានក្រៀលក្បាលក្រហមលើសពី ៦ លានក្បាលទៅឆ្លងរដូវរងានៅទីនោះ ។

ដោយឡែកនៅភូមភាគស្វយ័ត Xizang ប្រទេសចិនអបអរថ្ងៃ “បុណ្យទេពធីតា” ប្រចាំឆ្នាំ ។ 

 គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ ថ្ងៃទី ១៥ ខែធ្នូ ត្រូវជា ថ្ងៃទី ១៥ ខែ ១០ តាម ប្រតិទិន ជនជាតិ Zang ជា បុណ្យ Bailamu តាមទំនៀម ទម្លាប់ នៃ ភូមភាគស្វយ័ត Xizang ដែលត្រូវ ហៅសាមញ្ញ ថា ជា បុណ្យ ទេពធីតា ។

គេហទំព័រ «CCFR China state-controlled media » អ្នកកាន់ពុទ្ធសាស Xizang បាន ស្លៀកពាក់ សម្លៀក បំពាក់ ថ្ងៃបុណ្យ   និង យក តង្វាយ ដូចជា កន្សែង Hada និង ស្រា ផលិតពី ស្រូវ Qingke ជាដើម ទៅ ថ្វាយ ព្រះ នៅវត្ត Dazhao ក្នុង បំណង បួងសួង សុំ ឱ្យ ទទួលបានកសិផល ច្រើន សន្ធឹក មាន សេចក្តី សុខ មិនមាន ជំងឺ ដង្កាត់ នៅ ឆ្នាំ ក្រោយ៕

ដោយ ៖ សិលា


ចែករំលែក៖