ខេត្តពោធិ៍សាត់ ៖ ក្រុមការងារចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិសាត់ បានរកឃើញនូវយន្តការគំរូមួយចំនួនក្នុងការដោះស្រាយ ដើម្បីបិទបញ្ចប់បញ្ហាប្រឈមនានាជុំវិញការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
វិធានការទាំងនោះរួមមាន ៖ ការប្រើប្រាស់នូវយន្តការច្បាប់ដោយពិនិត្យទៅតាមស្ថានភាពជាក់ស្តែង រួមផ្សំនឹងភាពស្មោះត្រង់ក្នុងការចុះដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ កិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ ដោយមានការដាក់បញ្ចូលធាតុចូលពីសំណាក់ភាគីពាក់ព័ន្ធ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេបញ្ជាការកងទ័ពជើងគោក និងរដ្ឋបាលខេត្តពោធិ៍សាត់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរបស់គណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិសាត់ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់ ៕
ដោយ ៖ សិលា