ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កុងតឺន័រ​បេីក​លឿន​ជាប់​លេខ​បួង​ចង្កូត​បត់​ឆ្វេង​បុក​កិន​ម៉ូតូ​បណ្តាល​ឱ្យ​សិស្ស​សាលា​២នាក់​​រង​របួស​ធ្ងន់​ស្រាល​

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័របេីក​​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្នដល់​ផ្លូវ​បំបែក​ជា​បី​បួង​ចង្កូត​បត់​ឆ្វេង​មិន​ទាន់​ជ្រុល​បុក​កិន​ម៉ូតូ​សិស្ស​សាលាពីរ​នាក់​រងរបួស​ធ្ងន់​ម្នាក់​នឹង​ម្នាក់​ទៀត​រង​របួស​ស្រាល​ ។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ពី​ម៉ោង​៨យប់​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០២៤​នៅ​តាម​បណ្ដោយ​ផ្លូវ​ដួង​ងៀប​៣​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​ ។ 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​បង្ក​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-6707 បេីក​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​គោក​ចំបក់​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ហេីយ​បត់​ចូល​ផ្លូវ​ដួង​ងៀប​៣​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​បេីក​បត់​ឆ្វេង​ក៏​ស្រាប់​តែ​ឃេីញ​ជន​រងគ្រោះ​សិស្ស​សាលា​ បាក់ទូក​២នាក់ ជិះ​ម៉ូតូម៉ាក​ZOOMER​Xពណ៌​ស​លាយ​ក្រហម​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1P-4019​​ ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​បេតុង​ដួង​ងៀប​៣​ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ ខណៈបេីកមកដល់ចំណុចកេីតហេតុស្រាប់​តែ​​រថយន្ត​កុងតឺន័រ​បាន​បួង​ចង្កូត​បត់​ឆ្វេង​ហេីយ​បុក​កិនអូស​ម៉ូតូ​បេីក​បរ​ដោយ​សិស្ស​សាលា​បាក់ទូក​២នាក់​អូស​ជា​ច្រេីន​ម៉ែត្រ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ នឹង​រង​របួស​ស្រាល​ម្នាក់​ ។ 

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្ត​ទៀត​ថា​ខណៈ​គ្រោះថ្នាក់​ភ្លាមៗ​ជន​រងគ្រោះ​សិស្ស​សាលា​បាក់ទូក​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​បាន​ ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯក​ជន​ភ្លាមៗ​ នឹង​ម្នាក់​ទៀត​រង​របួស​ស្រាល​ នៅ​កន្លែង​កើត​ហេតុ​ ។ អ្នក​បេីក​បរ​រថយន្ត​បង្ក​បាន​និយាយ​ប្រាប់​ថា​ នៅមុន​ពេល​កេីត​ហេតុ​ រថយន្ត​គាត់​ខូច​ដេមិនឆេះ​ហេីយ​រថយន្ត​ផ្សេង​មួយ​គ្រឿង​ទៀត​ដេីម្បី​រុញ​ ពេលរុញ​រថយន្ត​បាន​ឆេះ​ហេីយ​ជាប់​លេខ​ហេីយ​បេីក​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​បេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ផ្លូវ​បំបែក​ជា​បី​បាន​បួង​ចង្កូត​បត់​ឆ្វេង​ក៏​ជ្រុល​ទៅ​បុក​កិន​ម៉ូតូ​ជន​រងគ្រោះ​តែ​ម្តង​ ចំណែក​គាត់​បាន​កាច់​សោ​ពន្លត់​តែ​ម្តង​ ។ 

បន្ទាប់ពី​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋ​សង្កាត់​ចោមចៅ​ទី​១​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ​ភ្លាមៗ​ដេីម្បី​ធ្វើ​ការ​វាស់​វែង​នឹង​យក​រថយន្ត​ព្រម​ទាំង​ម៉ូតូ​ជន​រងគ្រោះ​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​គ្នានៅពេលក្រោយ​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖