ភ្នំពេញ ៖ កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទម្នាក់នៅចំណុចមុខហាងកាហ្វេ ចាំcrush តាមបណ្តោយផ្លូវប៉ា ស្ទ័រ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន.ឃុំខ្លួនរបស់លោក លឹម ប៊ុនហេង ព្រះរាជ្ញអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬ បុគ្គលផ្សេងទៀត ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ខេត្តកំពត កាលពីអំឡុងឆ្នាំ ២០១៣-២០១៧ ។ជនត្រូវចោទឈ្មោះ សោម សុខរ៉ាឌី ភេទប្រុស អាយុ៥៥ ឆ្នាំមុខរបរ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ២ ផ្លូវ១៤ (បុរីពិភពថ្មី) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ.រំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀតព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៣. ២០១៧ បទល្មើសមានបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ តាមអំណាចសាលដីកាស្ថាពរលេខ ៣១២ “XVI” ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់តុលាការកំពូល ។ ដីកាបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១(ម១)ឃុំខ្លួនទណ្ឌិ តដែលមានអត្តសញ្ញាណដូចខាងលើ តាមដីកាបង្គាប់ឲ្យចាប់ ខ្លួន.ឃុំខ្លួននេះ។ លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន.ឃុំខ្លួនរបស់ស្ថាប័នអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ សមត្តកិច្ចបាននាំជនត្រូវចោទយកទៅពន្ធនាគារ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឃុំខ្លួនតាមអំណាចសាលដីកានោះ ៕
ដោយ ៖ រ៉ារ៉ា