អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២៤ មហាសន្និបាតអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៥ នៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញ និងជាពិធីឡើងកាន់មុខតំណែងនៃមន្ត្រីរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវបានប្រារព្ធឡើង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញជាអធិបតី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា រក្សាវិបុលភាពនិងស្ថិរភាពរយៈពេលវែងនៃហុងកុងនិងម៉ាកាវ បន្តជំរុញការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ឱ្យដំណើរដោយស្ថិរភាពនិងយូរអង្វែង គឺត្រូវក្តាប់ឱ្យបានល្អនូវប្រការទាំង ៤ ចំណុចដូចខាងក្រោម៖
ទីមួយ ត្រូវប្រកាន់ខ្ជាប់នូវ “ប្រទេសមួយ” ដែលជាមូលដ្ឋានគ្រឹះ និងប្រើប្រាស់ឱ្យបានប៉ិនប្រសប់នូវអត្ថប្រយោជន៍នៃ ”ប្រព័ន្ធគ្រប់គ្រងពីរ”។ ប្រកាន់ខ្ជាប់ជានិច្ចកាលនូវការដែលអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ខ្ពស់ជាងអ្វីៗទាំងអស់ អនុវត្តជាក់ស្តែងនូវសិទ្ធិគ្រប់គ្រងដោយជ្រុងជ្រោយរបស់មជ្ឈិបក្ស ដែលមិនអាចប្រែប្រួលក្នុងគ្រប់កាលៈទេសៈ។ ទីពីរ ត្រូវគាំពារសន្តិសុខកម្រិតខ្ពស់ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ទីបី ត្រូវដើរតួនាទីឧត្តមភាពពិសេស ពង្រឹងការតភ្ជាប់ក្នុងនិងក្រៅប្រទេស ធ្វើឱ្យម៉ាកអ៊ីហោជាទីក្រុងធំៗលំដាប់អន្តរជាតិរបស់”ហុងកុងចិន” និង “ម៉ាកាវចិន” កាន់តែល្បីឈ្មោះ។ ទីបួន ត្រូវផ្សព្វផ្សាយគុណតម្លៃស្នូលដែលស្នេហាជាតិនិងហុងកុង ស្នេហាជាតិនិងម៉ាកាវ ជំរុញបរិយាបន្ននិងភាពសុខដុមរមនា ដើម្បីរួបរួមជាតិនិងអន្តរជាតិផ្តល់ការគាំទ្រដល់បុព្វហេតុ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”៕
ដោយ ៖ សិលា