ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញកម្លាំងចម្រុះរបស់គយចល័តឃាត់និងរិបអូសរថយន្តចង្កូតស្តាំ១គ្រឿងដោយអះអាងថាគ្មានពន្ធនាំចូលនៅមុខផ្សារសាលាក្រៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលពេញផ្លូវដោយឃើញសមត្ថកិច្ចចម្រុះចុះឃាត់រថយន្តចង្កូតស្តាំ១គ្រឿងនៅតាមផ្លូវត្រង់ចំណុចមុខផ្សារសាលាក្រៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិននារសៀលថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៤។

លោកឌឿន គឹមហឿន រស់នៅភ្នំព្រាលឃីស្ទឹងត្រង់ ស្រុកសាលាក្រៅបានអោយដឹងថា រថយន្តរបស់លោកម៉ាកអ៊ីស៊ុយហ្ស៊យមួយបាំងកន្លះ ចង្កូតស្តាំ ផលិតឆ្នាំ២០១២ ពណ៌ទឹកប្រាក់ មានស្លាកលេខពណ៌ក្រហមចង្កូតស្តាំ BMC 3271ទិញពីគេរយៈពេល២ទៅ៣ឆ្នាំហើយ ជិះជារៀងរាល់ថ្ងៃមិនដែលមានបញ្ហាអ្វីទេ។ចំណែកកាតគ្រីលោកបានយកទៅបញ្ចាំនៅមីក្រូហិរញវត្ថុបាត់ទៅហើយ លោកនៅតែអះអាងថារថយន្តរបស់លោកមានឯកសារត្រឹមត្រូវ។

ចំណែកមន្ត្រីគយបានឱ្យដឹងថា ខាងគយចល័តបានដឹកនាំកម្លាំងចម្រុះចុះល្បាតក៏ប្រទះឃើញរថយន្តខាងលើសង្ស័យអត់ឯកសារពន្ធក៏បានសួរនាំរួចរាល់ឃើញថារថយន្តនេះគ្មានពន្ធត្រឹមត្រូវទើបរឹបអូសយកទៅស្នាក់ការដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយ។

មន្ត្រីគយចល័តបានបញ្ជាក់ថា បើខាងម្ចាស់អះអាងថាមានឯកសារសូមទៅដោះស្រាយនៅស្នាក់ការគយចល័តទៅ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖