ព័ត៌មានទាន់ហេតុការណ៍៖

ឃា​ត់ខ្លួនមុខសញ្ញា​ជួញដូរគ្រឿងញៀន​ ២នាក់​ រកឃើញ​គ្រឿងញៀន​ និងអាវុធ​កែច្នៃ​មួយដេីម​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ កម្លាំង​​​នគរបាលស្រុកបសេ​ដ្ឋ​ បានចុះស្រាវជ្រាវ​ឃា​ត់ខ្លួនមុខសញ្ញា​ជួញដូររក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រកឃើញ​អាវុធ​កែច្នៃ​មួយដេីម​បន្ថែម​ កាលពីថ្ងៃទី១៩​ ខែធ្នូ​ ២០២៤​ ក្រោ​យ​ទទួលបាន​ព័ត៌មាន​ ពីមហាជន​ល្អ​ នៅចំណុច​ផ្លូវលំ​ ភូមិឃ្លោក​ ឃុំព្រះខែ​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ 

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ ឆន ឆៃយ៉ា ហៅឡោះ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ រស់នៅភូមិឃ្លោ​កឃុំព្រះខែ​ ស្រុកបសេដ្ឋ​ ត្រួតពិនិត្យឆែកឆេររកឃើញ​វត្ថុតាងរួមមា​ន​៖​ ម្សៅក្រាមសថ្លាសង្ស័យ​ ជាគ្រឿ​ងញៀន​ ០៨​ កញ្ចប់តូច​ ទូរស័ព្ទ​ដៃ​ ០១គ្រឿង កាំបិតផ្កា​ក់០១ដើម​ និង​ ចម្ពាម០១។

ដោយបានការអនុញ្ញាត​ និងគោល​ការណ៍ពី​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​ បន្ដ​ឃាត់​បក្ខពួ​ក​ជនសង្ស័យម្នាក់ទៀត​ឈ្មោះ អ៊ុង ម៉ៅ ភេទប្រុសអាយុ៤៨ឆ្នាំ​ រស់នៅ​ភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេ​ដ្ឋ​ ឆែកឆេររកឃើញវត្ថុតាងរួមមាន៖

ម្សៅក្រាមសថ្លាសង្ស័យថាជា​គ្រឿ​ងញៀ​ចំនួន​ ០៩​កញ្ចប់​(មធ្យ​ម០២​ក​ញ្ចប់ តូច០៧កញ្ចប់)​ ,​ កាំភ្លើងកែច្នៃ​០១​ដើម នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

វត្ថុតាងដែលដកហូត​ សារធាតុ​ញៀ​នចំនួន១៧កញ្ចប់​(ម​ធ្យម​០២​កញ្ចប់ តូ​ច១៥កញ្ចប់) កាំបិត០១ដើម កាំភ្លើ​ងកែ​ច្នៃ​០១ដើម ចម្ពាមកៅស៊ូ០១ ទូរស័ព្ទដៃ​០១គ្រឿង នឹងឧបករ​ណ៍​ប្រើប្រាស់មួយចំនួន។ 

      បច្ចុប្បន្ន​ករណីនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំង បទល្មើស​គ្រឿ​ងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់​ការតាមនិតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖