ព័ត៌មានទាន់ហេតុការណ៍៖

អ្នករើសអេតចាយពេលយប់នៅខេត្តបាត់ដំបង​ចំនួន ១៣នាក់ ត្រូវ​បានរកឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញខេត្ត​ បានធ្វេីការនាំខ្លួនអ្នករើសអេតចាយពេលយប់​ចំនួន​ ១៣នាក់ យកមកសាកសួរ​ និងធ្វើតេស្តរកសារធាតុញៀន ស្រាប់​តែ​រកឃើញថាមានផ្ទុកសារធាតុញៀនក្នុងខ្លួនទាំងអស់គ្នា។ 

ក្នុង​ប្រតិបត្តិការខាងលើនេះ​ ដោយបានការសម្របសម្រួលលើនីតិវិធី ពីលោក​ កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំ បូងខេត្តបាត់ដំបង ផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការ ងារនគរបាល ព្រហ្មទណ្ឌលោកវរ សេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល កាលយប់ថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ០០:១០ នាទី រំលងអាធ្រាត្ររហូតដល់វេលាម៉ោង ០៥:០០ នាទីទៀបភ្លឺថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ ការ ចុះប្រតិបត្តិការ បង្ការទប់ស្កាត់អំពើលួច ក្នងមូល ដ្ឋាននក្នុងក្រុងបាត់ដំបងដោយក្នុងនោះនាំខ្លួនក្រុមអ្នក រើសអេត ចាយដើរពេលយប់បានចំនួន ១៦ នាក់ មកកាន់ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរ ។

ក្រោយពីបានធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម ក្នុងនោះ ឃើញថា ពួកគាត់ចំនួន១៣នាក់ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួនទាំងអស់គ្នា។

សូមជម្រាបជូនថា កន្លងទៅក្នុងក្រុងបាត់ដំបង មានករណីលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាន ឬតាមដងផ្លូវ ដែលករណីខ្លះកត់សម្គាល់ឃើញថា មានអ្នកប្រព្រឹត្តិដោយ ប្រើប្រាស់រូបភាពជាដើររើសអេតចាយពេលយប់ តែពេលមានឱកាសល្អ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានឬ ទីសាធារណ:។ 

បច្ចុប្បន្នបានប្រគល់ទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត៕

ដោយ៖ អរុណរះ


ចែករំលែក៖