ខេត្តកំពង់ស្ពឺ៖ មេខ្លោងនិងបក្ខពួកសរុប៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនបន្តបន្ទាប់គ្នា ខណៈដែលប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចពាក់ព័ន្ធរឿងចរាចរណ៍គ្រឿងញៀន។
មន្ត្រីនគរបាលបានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាលោក ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវឈានទៅបង្រ្កាបករណីប្រេីប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់មួយកន្លែង នៅក្នុងព្រៃឬស្សីខាងលិចភូមិប៉ាលហាល ស្ថិតនៅក្នុងឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ។
យោងតាមព័ត៌មានទទួលបានពី ពលរដ្ឋល្អថាមានមុខសញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនចេញចូលធ្វេីសកម្មភាពរៀងរាលថ្ងៃ ។
លោក អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បញ្ជាក់ ឲ្យដឹងថា ប្រតិបត្តិការនៅថៃ្ងទី០២ ខែមករា ឆ្នាំ២០២៥ម្សិលមិញ លទ្ធផលជាក់ស្តែងកំលាំងនគរបាល ឃាត់បានមុខសញ្ញាសង្ស័យចំនួន០២នាក់៖ ទី១.ឈ្មោះ ម៉ៅ ពី ភេទប្រុស អាយុ២៤ឆ្នាំ ទី២.ឈ្មោះ ឆន ជៀប ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិស្តុកអក ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចនគរបាលរកឃេីញៈ -ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ (៧តូច២មធ្យម)
-ទូរស័ព្ទដៃចំនួន១គ្រឿង
-ម៉ូតូចំនួន១គ្រឿង ម៉ាក់C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL.3754។
មន្ត្រីនគរបាលបានបន្តថា ដោយផ្អែកតាមការផ្ដល់ចម្លេីយរបស់ជនសង្ស័យ សមត្ថកិច្ចនគរបាលបានបន្ដសហការឃាត់មុខសញ្ញាបានចំនួន៤នាក់បន្ថែមទៀត នៅក្រុងឧដុង្គម៉ែជ័យ។ ទី១-ឈ្មោះ លី សុខឈីវ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រពាំងកន្សែង សង្កាត់ក្សេមក្សាន្ត, ទី២-ឈ្មោះ ឈិន សុគន្ធ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកឃ្លោក ស សង្កាត់ក្សេមក្សាន្ត,ទី៣-ឈ្មោះ រិទ្ធ គឹមហៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ និងទី៤-ឈ្មោះ ភឹន សៀវម៉េង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចនគរបាលដកហូតបាន -ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់(៣ធំ ១តូច)
-ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។
-ទូរស័ព្ទដៃចំនួន៣គ្រឿង
-ម៉ូតូចំនួន១គ្រឿង ម៉ាក់និច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ.1HL.8600
-កាំភ្លេីងកែច្នៃប្រេីខ្យល់ចំនួន១ដេីម
-ឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង។
បច្ចុប្បន្នក្រុមមុខសញ្ញាមេក្លោងចែកចាយរក្សាទុកសារធាតុញៀនខុសច្បាប់ និងបក្ខពួក រួមជាមួយវត្ថុតាងសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សូរិយា