ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកអង់គ្លេសលោក Tuchel នឹងទៅមើលការប្រកួតរវាង Spurs ទល់ Newcastle ដើម្បីជ្រើសរើសកីឡាករ

ចែករំលែក៖

លោក Thomas Tuchel គ្រោងនឹងមើលការប្រកួតជុំដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសនៅសប្តាហ៍នេះ ដោយចាប់ផ្តើមជាមួយនឹងការប្រកួត Premier League របស់ Tottenham នៅផ្ទះជាមួយ Newcastle នៅថ្ងៃសៅរ៍នេះ ដើម្បីឲ្យលោកដឹងថា កីឡាករដែលមានសក្តានុពលអាចមកចូលរួមក្នុងជម្រើសជាតិបាន។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់វ័យ៥១ឆ្នាំរូបនេះត្រូវបានបញ្ជាក់ជាគ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសនៅក្នុងខែតុលា ដោយជំនួសលោក Gareth Southgate មុនពេលចាប់ផ្តើមតួនាទីរបស់គាត់ជាផ្លូវការនៅថ្ងៃទី១ ខែមករា។ លោក Tuchel និងក្រុមរបស់គាត់កំពុងរៀបចំសម្រាប់យុទ្ធនាការជម្រុះ World Cup ឆ្នាំ២០២៦ របស់អង់គ្លេស ដែលចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនា ជាមួយអាល់បានីនៅ Wembley ។

ខ្សែប្រយុទ្ធ Dominic Solanke និងខ្សែបម្រើ James Maddison ស្ថិតក្នុងចំណោមកីឡាករជម្រើសជាតិអង់គ្លេសដែលទំនងជាមានវត្តមានសម្រាប់ Spurs ខណៈដែលខ្សែការពារ Lewis Hall និងខ្សែបម្រើស្លាប Anthony Gordon ស្ថិតក្នុងជម្រើសដំបូងដើម្បីលេងឱ្យ Newcastle។

ទន្ទឹមនឹងនេះលោក Tuchel បានបន្ថែមសមាជិកបីនាក់ទៅកាន់បុគ្គលិកផ្នែកខាងក្រោយរបស់គាត់ គ្រូបង្វឹកអ្នកចាំទី Henrique Hilario គ្រូបង្វឹកកាយសម្បទា Nicolas Mayer និងអ្នកវិភាគ James Melbourne។

អ្នកទាំង៣បានសហការគ្នាជាមួយលោក Tuchel និងជំនួយការគ្រូបង្វឹក Anthony Barry ដែលត្រូវបានប្រកាសកាលពីខែតុលា ដើម្បីធ្វើការជាមួយសមាជិកជាន់ខ្ពស់របស់អង់គ្លេសដែលមានស្រាប់។

លោក Hilario សញ្ជាតិព័រទុយហ្គាល់ និងលោក Melbourne សញ្ជាតិអង់គ្លេសចូលរួមពី Chelsea បន្ទាប់ពីធ្វើការជាមួយលោក Tuchel នៅ Stamford Bridge ក្នុងឆ្នាំ២០២១-២០២២។ រីឯអតីតកីឡាករសញ្ជាតិបារាំងលោក Mayer ធ្លាប់ធ្វើការជាមួយលោក Tuchel នៅ Paris St-Germain និង Bayern Munich៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖